(ក្រចេះ)៖ គម្រោង LASED III ថ្នាក់ជាតិ​ សហការជាមួយក្រុមការងារ​គម្រោង LASED III ថ្នាក់ខេត្ត​ ដឹកនាំដោយលោកបណ្ឌិត​ កៅ​ ម៉ាឌីឡែន​ ប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តក្រចេះ​ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានជួបប្រជុំជាមួយអាជ្ញាធរភូមិ​ ឃុំ​ ព្រមទាំងប្រជាពលរដ្ឋប្រមាណ ២០០នាក់​ នៅស្ថិតក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀង សែនជ័យ ខេត្តក្រចេះ ដេីម្បីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ។

សេដ្ឋកិច្ចដំណាក់កាលទី៣ គឺជាគម្រោងគាំទ្រទី១៖ ការងារសម្បទានដីសង្គមកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនគ្រួសារក្រីក្រគ្មានដី នូវដីសម្រាប់សង់លំនៅឋាន និងធ្វើកសិកម្ម, ទី២៖ ការរៀបចំផែនការប្រើប្រាស់ដី នៅក្នុងឃុំ, ទី៣៖ ការចុះបញ្ជីដីសហគមន៍ជនជាតិ ដើមភាគតិច និងទី៤៖ ការអភិវឌ្ឍកសិកម្ម និងជីវភាព។​

ជាក់ស្ដែងនារសៀលថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ២០២៣​ ក្រុមការងារ​ជូនដំណឹង និងលើកកម្ពស់ការយល់ដឹងពីកម្មវិធីសម្បទានដីសង្គមកិច្ច និងកំណត់លក្ខណៈវិនិច្ឆ័យជ្រើសរើសមុខសញ្ញអ្នកទទួលដីសម្បទានសង្គកិច្ចថ្នាក់មូលដ្ឋាន​ក្នុងឃុំក្បាលដំរី​ ស្រុកអូរគ្រៀងសែនជ័យ​ ខេត្តក្រចេះ​ របស់គម្រោងបែងចែកដីដេីម្បីសង្គកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣​ LASED III។

កញ្ញា​ ប៊ិន​ សុខលាភ​ មន្ត្រីទទួលបន្ទុកការងារមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ច​ នៃគម្រោង​ LASED III បានឡេីងធ្វេីការពន្យល់ដល់បងប្អនប្រជាពលរដ្ឋអំពីលក្ខណៈនៃការវិនិច្ឆ័យ​ និងនីតិវិធីជ្រេីសរេីសមុខសញ្ញាអ្នកទទួលដី​ ដែលត្រូវអនុវត្តន៍​ក្នុងការវាយតម្លៃ​ និងដាក់ពិន្ទុអោយបានព្រឹមត្រូវ​ យុត្តិធម៌​ មិនលំអៀង។ 

កញ្ញា​បានបង្ហាញពីផែនការទាំង​ ១០ជំហាន​ នៃគម្រោង LASED III ជូនដលបងប្អនប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់ពីគម្រោង​ជាពិសេសទាក់ទងទៅនឹងការវិនិច្ឆ័យជ្រើសរើសមុខសញ្ញអ្នកទទួលដី។  ​

កញ្ញា​ ប៊ិន​ សុខលាភ​ បានបញ្ជាក់បន្ថែមទៀតថា​ ចំពោះលក្ខខណ្ឌដើម្បីដាក់ពាក្យស្នើសុំដីសម្បទាន សង្គមកិច្ចថ្នាក់មូលដ្ឋាននេះ​ បងប្អូនត្រូវមានទី១៖ មានសញ្ជាតិខ្មែរ, ទី២៖ ជាមេគ្រួសារ ដែលមានអ្នកក្នុងបន្ទុកចាប់ពី ៣ (បី)នាក់ ឡើងទៅ និងរស់នៅផ្ទះតែ១, ទី៣៖ មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ ១ ឬ២), ទី៤៖ មិនមែនជាកម្មសិទ្ធិករនៃដីផ្សេង ជាជនមានពិការភាព អតីតយុទ្ធជន ឬយោធិនរំសាយ និងទី៥៖ ត្រៀមខ្លួនជាស្រេច សុខចិត្ត និងអាចចូលរួមជាមួយកម្មវិធីសម្បទានដីសង្គមកិច្ច។

ក្នុងឱកាសនោះ​ លោកបណ្ឌិត​ កៅ​ ម៉ាឌីឡែន​ ប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តក្រចេះ​ និងជាប្រធានគម្រោង​ LASED III ថ្នាក់ខេត្ត​ បានបន្តថា​ ការផ្ដល់ដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយ ដល់ជនក្រីក្រដែលគ្មានដី ឬខ្វះខាតដីសម្រាប់សាងសង់លំនៅឋាន ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលអាចបង្កើតឱកាសការងារ និងទទួលបានប្រាក់ចំណូល។​

ក្នុងនោះដែរ​ រាជរដ្ឋាភិបាលកម្ពុជាតែផ្ដោតសំខាន់លេីការយកចិត្តទុកដាក់​ នៅតែដាក់ចេញនូវកម្មវិធីនយោបាយបែងចែក និងប្រើប្រាស់ដីរដ្ឋសម្រាប់គោលបំណងឯកជន និងសាធារណៈប្រកបដោយតម្លាភាព និងសមធម៌ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាជនក្រីក្រ ដែលគ្មានដី ខ្វះដីហើយត្រូវការដីពិតប្រាកដតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច និងការធ្វើប្រទានកម្ម ដោយធានាឱ្យបាននូវសមធម៌ ស្ថិរភាពសង្គម សន្ដិសុខស្បៀង និងការសម្រួលដល់ការវិនិយោគ៕