(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ៨ករណី ក្នុងនោះករណីប្រើប្រាស់ ២ករណី, ជួញដូរ១ករណី និងដឹកជញ្ជូនរក្សាទុក ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៨៦៦ករណី ឃាត់មនុស្ស ៩,២៧១នាក់ (ស្រី៥៨៧នាក់)៕