(កណ្ដាល)៖ បណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជ នរបស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាល និងណែនាំអំពីការងារចុះឃោសនាបោះឆ្នោត ពន្យល់អំពីគោលនយោបាយ ៨ចំណុច និងជាពិសេសពន្យល់អំពីចំណុចសំខាន់ៗ ជាអាទិភាពដែលមានក្នុងខិតបណ្ណ័ផ្សព្វផ្សាយ ស្តីពីកម្មវិធីគោលនយោបាយ ជាអាទិភាព៦ ចំណុច ដែលជាកម្មវិធីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ ដែលបាននិងកំពុងអនុវត្ត និងបន្តអនុវត្តសម្រាប់អាណត្តិថ្មី របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សកម្មជនយុវជន ជាប្រធាន អនុប្រធានមណ្ឌលសកម្មភាព ដែលប្រព្រឹតទៅនៅទីស្នាក់ការគណបក្សឃុំចំនួន៣ គឺ ឃុំសន្លុង, ឃុំពុកឫស្សី, និងឃុំព្រែកតាមាក់ តាមកម្មវិធីដោយឡែកៗពីគ្នា។
លោកបណ្ឌិត បានធ្វើការពន្យល់បកស្រាយអំពីគោលនយោបាយ៨ចំណុច និងចំណុចគន្លឹះសំខាន់ៗ ដែលមានចែងក្នុងកម្មវិធីនយោបាយ៦ចំណុច ជូនដល់ប្រធានអនុប្រធានមណ្ឌលសកម្មភាព ដើម្បីចុះពន្យល់បន្តដល់ប្រជាជនតាមខ្នងផ្ទះ ដោយប្រើពាក្យសម្រាយ សាមញ្ញ ងាយយល់ ដែលគោនយោបាយនេះបាននិងកំពុងអនុវត្ត និងបន្តអនុវត្តនៅអាណត្តិថ្មី រួមមាន៖
ទី១៖ ការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋងាយរងគ្រោះ គ្រួសារក្រីក្រ។
ទី២៖ បណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេលខ្លីដល់យុវជន ដូចជា ជំនាញអគ្គីសនី ជំនាញម៉ាស៊ីនត្រជាក់ ជំនាញសំណង់ ជំនាញអេឡិចត្រូនិច -ល-។ ដែលអាចរកការងារធ្វើបានភ្លាមៗ។
ទី៣៖ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ ដែលនឹងរៀបចំឲ្យមានស្ថាប័នទទួលបន្ទុកច្បាល់លាស់ ដែលនឹងជួយដោះស្រាយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេល។
ទី៤៖ រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រពន្ធ័ ដើម្បីឲ្យប្រជាពលរដ្ឋលក់ដូរក្រៅប្រពន្ធ័មានលទ្ធភាពចូលរួមសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលនឹងរៀបចំ ឲ្យប្រជាពលរដ្ឋជាអ្នកលក់ដូរ អ្នករត់ម៉ូតូកង់បី និងអ្នករកស៊ីខ្លួនឯង ទទួលបានការគាំពារ និងសេវាថែទាំសុខភាព មានបណ្ណ បសស ឬបណ្ណសមធម៌ សម្រាប់ព្យាបាលជំងឺដោយមិនបង់ថ្លៃ។
ទី៥៖ កម្មវិធីផ្តល់ហិរញ្ញប្បទានសម្រាប់លើកស្ទួយផលិតកម្ម រកទីផ្សារជូនកសិករ និងរក្សាលំនឹងថ្លៃផលិតផលកសិកម្ម ពិសេសរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផលមានជាអាទ៍ ស្រូវ,ស្វាយកែវរមៀត, មៀនប៉ៃលិន, ស្វាយចន្ទី, ដំឡូង, ពោត និងកសិផលផ្សេងៗទៀត -ល-។
ទី៦៖ បញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅតាមឃុំទូទាំងប្រទេស ដើម្បីជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករ ឲ្យផលិតស្រូវ ដំឡូង ពោត ស្វាយចន្ទី បន្លែផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម -ល-។ ទទួលបានទិន្នផលខ្ពស់ លក់ដាច់ តម្លៃសមរម្យ និងកាត់បន្ថយថ្លៃដើម ព្រមទាំទទួលបានប្រាក់ចំណេញ លើកកម្ពស់ជីវភាព ឲ្យកាន់តែប្រសើរជាងមុន។
បន្ថែមលើចំណុចទី៦នេះ លោកបណ្ឌិត ក៏បានចែករំលែកបទពិសោធន៍ អំពីការធ្វើកសិកម្មទំនើប ពិសេសការផលិតស្រូវដោយប្រើបច្ចេកវិទ្យាទំនើបរបស់កសិដ្ឋានដាំដុះស្រូវមួយកន្លែង ដែលកាត់បន្ថយថ្លៃដើម បានច្រើន ដោយប្រើពូជស្រូវត្រឹមតែ៣០គីឡូក្រាម បើធៀបការផលិតស្រូវតាមទម្លាប់របស់កសិករ គឺប្រើពូជ ពី២៥០ ទៅ៣០០គីឡូក្រាម។
លោកបណ្ឌិតលើកទឹកចិត្តបងប្អូនដែលធ្វើកសិកម្ម ឲ្យធ្វើកសិកម្មតាមបច្ចេកទេស ចៀសវាងធ្វើតាមទម្លាប់៕