(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ចំនួន 902,625 នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានចំនួនជាងច្រើនជាងគេ ក្នុងចំណោមមេដឹកនាំនៅលើពិភពលោក បន្ទាប់ពី Telegram ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
Channel Telegram របស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មាន Subscribers ចំនួន 927,326 នាក់។
សូមជម្រាបថា Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានលីង https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់ Facebook ដោយងាកមកផ្តល់ព័ត៌មានតែលើ Telegram ប៉ុណ្ណោះ៕