(ភ្នំពេញ)៖ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារជូនពរជូនចំពោះឯកឧត្តម អ៉ឹង កិរិយា ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាសមាជិកមេធាវីរាជរដ្ឋាភិបាល ឋានៈស្មើអនុរដ្ឋលេខាធិការ រួមជាមួយសមាជិកមេធាវី៣រូបទៀត។
គួរជម្រាបថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានចេញព្រះរាជក្សត្រចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជាសមាជិកមេធាវីរាជរដ្ឋាភិបាលចំនួន៤រូប មានឋានៈស្មើអនុរដ្ឋលេខាធិការ៖
១. ឯកឧត្តម ម៉ម ចាន់ណែត
២. ឯកឧត្តម ផូ សុធាផល
៣. ឯកឧត្តម អ៉ឹង កិរិយា
៤. ឯកឧត្តម ស៊ុន សំណាង៕