(ភ្នំពេញ)៖ លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលមរណភាព នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៤៖៥០នាទីព្រឹក ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ លោកស្រី ម៉ិញ កុសនី បានកើតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៤៩ ទីកន្លែងកំណើតឃុំ​កំពង់ធំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកស្រី ម៉ិញ កុសនី គឺជាបុគ្គលមួយរូប ដែលបានបង្ហាត់បង្រៀនកូនខ្មែរជំនាន់ក្រោយរាប់រយនាក់ ឲ្យចេះពីរបាំបុរាណ។

ប្រវត្តិ និងបទពិសោធន៍ការងាររបស់លោកស្រី ម៉ិញ កុសនី រួមមាន៖

* ឆ្នាំ ២០០៨៖ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
* ឆ្នាំ ១៩៩៩៖ អគ្គនាយករងបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
* ឆ្នាំ ១៩៩៨៖ ជំនួយការជូនរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
* ឆ្នាំ ១៩៩០៖ សាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ
* ឆ្នាំ ១៩៨០៖ ប្រធានផ្នែករបាំបុរាណ នៃក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
* ឆ្នាំ ១៩៧៩៖ ប្រធានផ្នែករបាំក្បាច់បុរាណ និងជាសមាជិករណសិរ្ស, សមាជិកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ, ក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
* ឆ្នាំ ១៩៧០៖ ជានាដការីឯក និងជាគ្រូបង្ហាត់ នៅក្នុងព្រះបរមរាជវាំង
* ឆ្នាំ ១៩៧៥៖ គ្រូបង្ហាត់សិល្បៈ នៅការិយាល័យរបាំព្រះរាជទ្រព្យ
* ឆ្នាំ ១៩៦៨៖ គ្រូបង្ហាត់សិល្បៈ ការិយាល័យរបាំព្រះរាជទ្រព្យ នៅក្នុងព្រះបរមរាជវាំងគ្រឿងឥស្សរិយយស
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ អស្សឬទ្ធិ
* គ្រឿងឥស្សរិយយស ការងារ ថ្នាក់ មេដាយមាស
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា ពីព្រះករុណានរោត្តមសីហនុ
* គ្រឿងឥស្សរិយយស ព្រះរាជសង្ហា មានព្រះឆាយាល័ក្ខសម្ដេចមុនីនាថសីហនុ។

កម្រិត វប្បធម៌របស់លោកស្រី ម៉ិញ កុសនី រួមមាន៖
* មធ្យមសិក្សាប័ត្រភាគ ១
* វិញ្ញាបនប័ត្រ មហាវិទ្យាល័យគរុកោសល្យរាជធានីភ្នំពេញ
* វិញ្ញាបនប័ត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ (រាជបណ្ឌិតសភាកម្ពុជា)។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនលោក រស់ សម័យ និងក្រុមគ្រួសារចំពោះមរណភាពលោកស្រី ម៉ិញ កុសនី៕