(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងស៉ីដនី និងទីក្រុងកងប៉េរ៉ា ប្រទេសអូស្ដ្រាលី បានបង្ហាញនូវទស្សនៈ និងការយល់ឃើញរបស់ពួកគាត់ពាក់ព័ន្ធយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ និងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម ប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅក្រៅប្រទេសទាំងអស់ បានយល់ឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ហើយចាំបាច់បំផុតដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកនាំប្រទេស តាមរយៈការបោះឆ្នោតនេះ។
បើទោះបីនៅក្រៅប្រទេសយ៉ាងណាក្ដី ពួកគាត់បានរំលឹក និងជំរុញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយមិនត្រូវជឿតាមការញុះញង់អុចអាលរបស់ជនអគតិមួយក្ដាប់តូចនោះឡើយ៕
សូមស្ដាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអូស្ដ្រាលីដូចខាងក្រោម៖