(ភ្នំពេញ)៖ កាលពីថ្ងៃទី១កក្កដា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយសំខាន់ៗនៅចំពោះមុខសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រប្រមាណជាង ៧ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្រោយបញ្ចប់សេចក្តីថ្លែងការណ៍សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានប្រគល់ទង់គណបក្សជូនដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៧ ឆ្នាំ២០២៣។
ភ្លាមៗលោកបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយអ្នកគាំទ្ររាប់ពាន់នាក់បានចេញហែក្បួនព្យុះហយាត្រា នៅតាមបណ្តោយមហាវិថី វិថី និងផ្លូវសំខាន់ៗទូទាំងរាជធានីភ្នំពេញ។ ជាមួយគ្នានោះក្នុងថ្ងៃបើកយុទ្ធនាការឃោសនាថ្ងៃដំបូង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានដឹកនាំអ្នកសិល្បៈល្បីៗជាង៥០នាក់ អ្នកប្រដាល់គុនខ្មែរ សិស្សនិស្សិត ជាច្រើនពាន់នាក់ហែតាមពីក្រោយក្បួនលោកបណ្ឌិត ហ៊ុន ម៉ាណែត អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន លោក ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងលោក ហេង សួរ សមាជិកយុវជនថ្នាក់កណ្តាល បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ យ៉ាងគគ្រឹកគគ្រេងភ្លូកទឹកភ្លូកដី។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖