(បន្ទាយមានជ័យ)៖ លោក សេរី កុសល អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានបន្ដដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ លោកបណ្ឌិត ឈឹម វាសនា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនទិសអាគ្នេយ៍ ក៏បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមយុវជនទិសអាគ្នេយ៍ ជិត១០០នាក់ចូលរួមផងដែរ។

ដោយឡែក សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងកម្មពិធីដង្ហែនេះ ប្រមាណជាង៣,០០០នាក់ មកពីឃុំទាំងចំនួន៦ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យពិធីនេះប្រកបដោយភាពសប្បាយរីករាយ និងមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពកក់ក្តៅយ៉ាងក្រៃលែង៕