Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជុំអាស៊ាននៅឡាវ៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​ ទាមទារ​ឲ្យអាមេរិក​ដកទ័ពពី​កូរ៉េខាងត្បូង​ និង​គំរាម​ធ្វើតេស្ត​នុយក្លេអ៊ែរ​

26-07-2016 23:03

(វៀងច័ន្ទ)៖ មន្ត្រីកូរ៉េខាងជើង បានធ្វើការស្តីបន្ទោសសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យក្តីស្រមៃនៃការរៀបកិច្ច ពិភាក្សាលុបបំបាត់កម្មវិធី នុយក្លេអ៊ែររលាយសាបសូន្យ នៅតំបន់ឧបទ្វីបកូរ៉េ ហើយទីក្រុងព្យុងយ៉ាង សូមជំរាបថាការធ្វើតេស្តនុយក្លេអ៊ែរ ឬក៏អត់នោះគឺអាស្រ័យលើអាមេរិកទាំងស្រុង។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយយ៉ុនហាប់នៅយប់ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។

ការថ្លែងខាងលើនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong-ho ដោយក្នុងនោះ លោកក៏បានទាមទារឲ្យអាមេរិក ធ្វើការដកទ័ពទាំងអស់ចេញពីកូរ៉េខាងត្បូងផងដែរ។ លោកជាមន្ត្រី កំពូលកូរ៉េខាងជើងដ៏កម្របំផុត ដែលបានមកចូលរួមក្នុងកិច្ចប្រជុំសន្តិសុខតំបន់ ដែលរៀបចំឡើងនៅ រដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ជាមួយនឹងបណ្តារដ្ឋមន្ត្រីអាស៊ានទាំង១០ និងបណ្តាប្រទេសធំៗជាដៃគូ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង និង រុស្ស៊ីជាដើម។

លោក Ri បានសង្កត់ធ្ងន់ដូច្នេះថា «វាជានយោបាយដ៏គគ្លើនរបស់អាមេរិក ដែលធ្វើឲ្យស្ថានភាព ប្រែជាអាក្រក់ដូចពេលបច្ចុប្បន្ន។ បញ្ហាពេលនេះគឺនយោបាយគគ្លើននោះ កំពុងតែវិវឌ្ឍន៍កាន់តែ ធ្ងន់ធ្ងរ ហើយអ្វីដែលសំខាន់បំផុតជាក់ស្តែងពេលនេះ គឺការបង្កើនសម្ពាធផ្នែកយោធា និងការគំរាម ដោយអាវុធនុយក្លេអ៊ែរ។ ដោយឡែកបញ្ហាដាក់សម្ពាធសេដ្ឋកិច្ច និង រឹតបន្តឹងមកលើយើងក៏ជា សកម្មភាពដ៏អាក្រក់បំផុតដែរ»