(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោកបណ្ឌិត សូ ណារ៉ា ដែលជាអតីតអ្នកវិភាគគាំទ្រនយោបាយក្រុមប្រឆាំង បានលើកឡើងថា លោក សម រង្ស៉ី ជាជនកំសាក ហើយបើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនអនុញ្ញាតទេ លោកមិនហ៊ានវិលត្រឡប់មកប្រទេសកម្ពុជាឡើយ។

លោក សូ ណារ៉ូ អះអាងថា​ ពីដំបូងលោកគាំទ្រលោក​ សម រង្ស៉ី សម្រាប់ការវិលត្រឡប់មកកម្ពុជា ដែលគ្រោងធ្វើនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែបន្ទាប់ពីតាមដាន និងសង្កេតច្បាស់ ជាពិសេសលើការអំពាវនាវឱ្យកងទ័ពបង្វែកាណុង គឺលោកជឿថា លោក សម រង្ស៉ី គ្រាន់តែបោកប្រាស់អ្នកគាំទ្រប៉ុណ្ណោះ ដោយលោកនឹងមិនហ៊ានវិលត្រឡប់មកកម្ពុជាទេ។

លោក សូ ណារ៉ូ លើកឡើងដូច្នេះថា៖ «មនុស្សនេះមួយជីវិត អត់ហ៊ានចូលស្រុកទេ កំសាក លើកលែងតែសម្តេចអនុញ្ញាត សម្តេចអនុញ្ញាត២ដង ចូលស្រុកបាន២ដង ក្រៅពីហ្នឹងបើអត់មានសម្តេច ហ៊ុន សែន អនុញ្ញាតទេ សម រង្ស៉ី មួយជីវិតសុខចិត្តដេកជិះស្គីនៅក្រៅស្រុក»

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត សូ ណារ៉ូ៖