(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា ចំណុចខ្វះខាតរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអនុវត្តន៍ដើម្បីរួមគំនិត មតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទាន់ពេលវេលា និងពេញចិត្ត។
ក្រោយពីបានស្ដាប់នូវផែនការសកម្មភាព របាយការណ៍ និងបញ្ហាប្រឈម ចំណុចខ្វះខាតមួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងរួចមកនោះ។
លោក ស្បោង សារ៉ាត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឱ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអនុវត្តន៍ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
បន្ថែមលើសពីនេះ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់មន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាពខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ត្រូវតាមដានរាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឆ្លើយតបជូនគាត់បានទាន់ពេលវេលា។ ត្រូវតាមដាន និងក្តាប់ឱ្យបានសកម្មភាពការណ៍ទាំងឡាយ ជាពិសេសការអនុវត្តឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។
ប្រធានក្រុមប្រឹក្សាខេត្ត ស្នើឱ្យគណៈបញ្ជាការឯកភាពខេត្ត ត្រូវយកចិត្តទុកដាក់ថែរក្សា សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេសត្រូវក្តាប់ឱ្យបាននូវពួកអគតិមួយចំនួនដែលមានចេតនាបង្កភាពអសកម្មណាមួយនៅក្នុងសង្គម។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនេះ បានធ្វើការពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្ដល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា និងសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៥៕