Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន៣រូប និងអគ្គនាយក១រូប

26-07-2016 21:33

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្ត្រី៣រូប ជាអនុរដ្ឋលេខាធិការ និង១រូបជាអគ្គនាយក នៃក្រសួងបរិស្ថាន។​

អនុរដ្ឋលេខាធិការ៣រូបនោះរួមមាន៖

១-លោក អ៊ាង សុផល្លែត ពីអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន

២-លោក សូ ខនឫទ្ធីគុណ ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម មកជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
៣-​លោក ចាយ សាមិត្ត ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន

ចំណែក លោក ជា សំអាង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន ជំនួសលោក ចាយ សាមិត្ត៕