(រតនគិរី)៖ លោក សាយ សាមាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបានលុង នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅតាមខ្នងផ្ទះនៅសង្កាត់ឡាបានសៀក ក្រុងបានលុង។

នាឱកាសនោះលោក សាយ សាមាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម
ការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់ឡាបានសៀក សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ភូមិ និងសង្កាត់ឡាបានសៀកទាំងអស់ ដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រដោយឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ហើយបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

លោកក៏បានអំពាវនាវសមាជិក សមាជិកាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោតដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ មានភាពរីកចម្រើនរុងរឿងមានការអភិវឌ្ឍបន្តទៀត៕