(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ស រដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងក្រុមការងារ បានប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត រួមមាន វត្តពិភិទ្ធារាម ហៅវត្តពិភិទ្ធ, វត្តស្វេតឆ័ត្រកុញ្ជជ័យ ហៅវត្តដំរីស, វត្តបាកានិវេសន៍ ហៅវត្តកំផែង និងវត្តមណីភេត្រាមរាម ហៅវត្តសំពៅ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះ វត្តនីមួយៗទទួលបាន៖ ទៀន១គូរ, ស្លាដក់៥, អង្ករ៥០គីឡូ, មី៣កេសតូច, ត្រីខ១កេសធំ, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ប៊ីចេង១គីឡូ, ខ្ទឹមស២គីឡូ, ប្រេងឆា១ដុង, សៀង១កាដុង, ទឹកដោះគោខាប់៤កេស, អំបិល១០គីឡូ, ស្ករស១០គីឡូ, ទឹកក្រូច៥កេស, ទឹកសុទ្ធ ១០កេស, និងបច្ច័យមួយចំនួនដើម្បីជួយកសាងបរិវេណវត្តឲ្យមានការរីកចម្រើនបន្ថែមទៀត៕