(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសដាក់ឱ្យប្រើលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hotline) «១២៨៦» ឡើងវិញ បន្ទាប់ពីបានផ្អាក​ដំណើរការកាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ។

យោងតាមសេចក្តីប្រកាសរបស់ ប.ស.ស បានឲ្យដឹងថា ក្នុងករណីមានគ្រោះថ្នាក់ការងារផ្សេងៗ ប្រជាពលរដ្ឋ កម្មករ និយោជិត ម្ចាស់ អាជីវកម្ម នាយក ឬតំណាងសហគ្រាស អាចទាក់ទងទៅ​លេខទូរស័ព្ទ ១២៨៦ នេះជាបន្ទាន់ ដើម្បីទទួលបានការជួយដោះស្រាយបានទាន់ពេលវេលា៕