(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗ ចំនួន១០គ្រឿងអត់ពន្ធ នៅថ្ងៃទី២៦ ខែកក្កដានេះ ឆ្នាំ២០១៦ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បានរួមមាន ម៉ាក Lexus, Camry, Siena
រថយន្តទំនើបៗដែលកម្លាំងគយចល័ត ចាប់នៅថ្ងៃទី២៥ ខែកក្កដាមាន៖
1. Lexus GX460 010 Gold ចាប់បាននៅផ្លូវ៤១០ ទួលទំពូងចំការមន
2. Siena 013 Gold ចាប់បាននៅចាក់អង្រែលើ ខណ្ឌមានជ័យ
3. Lexus 350 012 white ចាប់បាននៅផ្ទះលេខ១១ ផ្លូវលេខ០៥ ខ័ណដង្កោ ក្នុងបូរីពិភពថ្មី
4. Lexus HS 250h silver 010 ចាប់បាន ទួលទំពង ចំការមន
5. Camry 013 White ចាប់បាននៅ ផ្លូវលេខ358 ទួលស្វាយព្រែ១ ចំការមន
6. Lexus GX470 03 white ចាប់បាននៅក្បែស្តុប DN មុខA1
រថយន្តទំនើបៗដែលកម្លាំងគយចល័ត ចាប់នៅថ្ងៃទី២៦ ខែកក្កដាមាន៖
1. Camry 012 Gold សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ
2. Lexus RX 400h 08 Gold សង្កាត់ត្រាំធ្នុង ខណ្ឌសែនសុខ ក្នុងបូរីពិភពថ្មីត្រពាំងឈូក
3. Camry 014 gold សង្កាត់បឹងរាំង ខណ្ឌដូនពេញ
4. Lexus RX450 011 Gold សង្កាត់ទឹកល្អក់១ ខណ្ឌទួលគក
យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបនៅថ្ងៃនេះនៅតែមានចំនួនដ៏ច្រើនដដែល។ មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕