(កំពង់ចាម)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ នៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ នៅថ្ងៃនេះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកងមាស បានបន្តជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សក្នុងឃុំចំនួនពី ក្នុងស្រុកកងមាស ខេត្តកំពង់ចាម គឺឃុំំពាមជីកង និងឃុំព្រែកក្របៅ។
នៅចំពោះមុខសមាជិកទាំងអស់ លោកបានបព្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស នយោបាយរឹងមាំមួយដែលមានមូលដ្ឋានចេញពីស្មារតីរួបរួមសាមគ្គី ជាពិសេសតម្កល់ប្រយោជន៍ជាតិជា អាទិភាព គិតចាប់ពីថ្ងៃបដិសន្ឋិ ២៨ មិថុនា ១៩៥១។ គណបក្សប្រជាជនកម្ពុជាតែងប្រកាន់ខ្ជាប់មាគា ដឹកនាំដោយគោរពតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ ចាប់ផ្តើមពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូល។
បន្ថែមពីនេះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បើទោះបីជាជំនាន់នេះ និងគ្រប់ជំនាន់ គឺមានតែមួយគត់ គឺដឹកនាំ និងរៀបចំគោលនយោបាយបម្រើផល ប្រយោជន៍ប្រជាជន និងអភិវឌ្ឍ ប្រទេសក្រោមម្លប់សន្តិភាព ហើយយើងទាំងអស់គ្នា កំពុងអង្គុយ និងជួបជុំគ្នាពេលនេះ គឺដោយភាពជឿជាក់ និងមោទនភាពចំពោះរាជរដ្ឋាភិបាល ដែលបានធ្វើចំពោះជាតិ និងប្រជាជន។
លោកថា «ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា»។
លោកបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការរីកចម្រើននៅទូទាំងប្រទេស ជាពិសេស ក្នុងមូលដ្ឋានស្រុកកងមាសផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និង រោងចក្រនានា ទាក់ទាញការវិនិយោគជាច្រើន ដោយបង្កើតការងារជូនប្រជាពលរដ្ឋមួយផ្នែកធំ។
ជាចុងក្រោយ លោកសូមអំពាវនាវដល់ប្រជាជាតិខ្មែរឱ្យរួមគ្នាការពារសុខសន្តិភាព ការពារសមិទ្ធផលរបស់កម្ពុជាដែល ទទួលបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន៕