(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ពីការចុះប្រមូលទិន្នន័យ សហគ្រាសនៅរាជធានីភ្នំពេញ ដើម្បីផ្ទៀងផ្ទាត់ការចុះបញ្ជីពន្ធដារ បានត្រឹមត្រូវ និងច្បាស់លាស់ ដែលចាប់ផ្តើមចាប់ពីខែសីហាតទៅ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ការប្រមូលព័ត៌មានេះ នឹងមិនប៉ះពាល់ដល់ដំណើរការអាជីវកម្ម របស់ម្ចាស់សហគ្រាសនោះទេ។ ដើម្បីភាពងាយស្រួល និងចៀសវាងការចំណាយពេលវេលា ក្រសួងស្នើឲ្យម្ចាស់ហសគ្រាសទាំងអស់ ត្រៀមលក្ខណៈជាមុននូវច្បាប់ថតចម្លង នៃឯកសារចាំបាច់មួយចំនួន៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖