(បាត់ដំបង)៖ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ នៅប្រាសាទភ្នំបាណន់ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម និងលោកស្រី បានប្រារព្ធពិធីបួងសួងសុខសេចក្ដីសុខនេះនៅប្រាសាទបាណន់ជារៀងរាល់ឆ្នាំ រួមទាំងនៅរៀងរាល់រដូវកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងឱកាសប្រកបដោយសិរីសួស្ដីនោះ សម្ដេច និងលោកស្រី តែងបានឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ពិសេសបារមីប្រាសាទ
ភ្នំបាណន់ ជួយអភិបាលរក្សាព្រះរាជាណាចក្រកម្ពុជា បន្តប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ ដល់ប្រជាពលរដ្ឋទូទាំងខេត្តផងដែរ៕