(ក្រចេះ)៖ លោក ព្រុំ សុខា ប្រធានក្រុមការងារមូលដ្ឋានចុះជួយខេត្តក្រចេះ និងលោក វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៧៥៥៧នាក់ ឃោសនារកសំឡេងឆ្នោត ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលជាថ្ងៃឃោសនារកសំឡេងឆ្នោតឆ្នោតថ្ងៃទី២ នៅស្រុកឆ្លូង។
ក្នុងការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ បានប្រព្រឹត្តទៅតាមរដ្ឋបាលស្រុករបស់ខ្លួន យ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសំឡេងឃោសនសព្វ និងសម្រែកឃោសនា ។
លោក អ៊ីវ សុផានី ប្រធាន(គ.ជ.ប)ខេត្តក្រចេះ បានឲ្យដឹងថា គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១១គណបក្សក្នុងខេត្តក្រចេះ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត តែក្នុងនោះ មានតែគណបក្សប្រជាជនមួយទេដែលឃោសនាទ្រុងទ្រាយធំជាងគេ៕