(កំពត)៖ កូនក្រែងឈាម ប្រមាណ២០០គីឡូក្រាម ត្រូវបានកម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពត ចាប់បានព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ចំណុចមាត់ព្រែកត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានប្រាប់ឲ្យដឹងនៅរសៀល ថ្ងៃទី២៦ ខែកក្កដានេះថា រូបលោកបានដឹកនាំកម្លាំងក្រោមឱវាទ ចុះបង្ក្រាបបទល្មើសជាក់ស្តែង រឹបអូសបាន កូនក្រែងឈាមប្រមាណ២០០គីឡូក្រាម ដែលពួកឈ្មួញ ដឹកបង្កប់លើកូនទូកក្រោមម៉ងត្រី ចេញពីតំបន់កោះខ្យង នៃទឹកដីខេត្តព្រះសីហនុ នាំយកមកចំណុចខាងលើ ក៏ត្រូវបានកម្លាំងរបស់លោកចាប់បានតែម្ដង ប៉ុន្ដែជនសង្ស័យបានរត់គេចខ្លូនបានស្រមោល។
លោកបន្តថា ក្រោយពីដកហូត កូនក្រែងឈាម បានភ្លាមរហូតកម្លាំងរបស់លោក ក៏ចាត់វិធានការ ដោយនាំយកកូនក្រែងឈាមខាងលើ ទៅប្រលែងនៅក្នុងដែនសមុទ្រ ទំបន់ត្រពាំងរពៅវិញ៕