(កំពង់ធំ)៖ មន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ធំ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានជិះកាណូត ចុះចល័តដើម្បីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ជូនប្រជាពលរដ្ឋក្នុងភូមិកោះតាពៅ (ព្រែកខ្សាច់) និងភូមិទួលនាងសាវ តាមដងទន្លេសាប។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕