(ភ្នំពេញ)៖ ក្នុងថ្ងៃទីពីរ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ លោក​ ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញដឹកនាំសមាជិក សមាជិកាក្រុមការងារគណបក្ស នាំយកនូវទេយ្យវត្ថុ ទៅវេរប្រគេនចំពោះព្រះសង្ឃ ដែលគង់នៅទីអារាមចំនួន ០៣ ក្នុងស្រុកកោះធំ រួមមាន វត្តព្រែកឌួង វត្តសំប៉ាន និងវត្តព្រែកស្តី។

ក្នុងឱកាសនេះ លោកប្រធានគណៈអចិន្ត្រៃយ៍ ក៏បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ ១០០០ នាក់ផងដែរ៕