(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសន្ទុក ខេត្តកំពង់ធំ បានអញ្ជើញចូលរួម ក្នុងពិធីរំលឹកខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រៀបចំឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងពិធីដង្ហែនៃការបើកយុទ្អនាការ សម្រាប់ការបោះឆ្នោត ក្នុងស្រុកសន្ទុកត្រូវបានរៀបចំជួបជុំនៅបរិវេណទីស្នាក់ការគណបក្សស្រុក មានអ្នកចូលរួមជិត៤ពាន់នាក់ មានរថយន្ត២៩៦គ្រឿង និងមធ្យោយោបាយជាម៉ូតូចនួន៦៨៥គ្រឿង។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
សូមជម្រាបថា បន្ទាប់ពីសមាជិកសមាជិកាទាំងអស់ បានទស្សនានូវទិដ្ឋភាពទាំងស្រុង នូវប្រសាសន៍ដ៏មានសារសំខាន់ ប្រកបដោយអត្ថន័យរបស់សម្ដេចតេជោ ហ៊ុន សែនរួចមក លោកស្រីបណ្ឌិត ជា សិរី បានផ្ដាំផ្ញើរសមាជិក-សមាជិកាទាំងអស់ត្រូវហ៊ានប្តេជ្ញា ចំពោះមុខជនរួមជាតិគណបក្ស និងប្រជាជនហើយត្រូវបន្តប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីឲ្យប្រជាជនគ្រប់រូបមានកម្រិតជីវភាព កាន់តែប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានណគបក្សបានបញ្ជាក់នៅក្នុងពិធីបើកយុទ្ធការ។
ដូច្នេះយើងទាំងអស់គ្នា ត្រូតែតាំងចិត្តឲ្យបានមុតមាំថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ បន្តដឹកនាំប្រទេស និងគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៕