(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោក អេង ចំរើន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
ឧកញ៉ា អេង ចំរើន ប្រធានសមាគយុវជនក្រុម៨ ខេត្តព្រះសីហនុ និងជាទីប្រឹក្សាលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ដែលថ្ងៃចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមព្រះរាជក្រឹត្យលេខ នស/រកត ០៧២២/៧៨៧ ហើយលោកក៏ជាអគ្គនាយកមង្គលគ្រុប (គ្លីនិចឯកទេសមង្គល- Mongkul medical specialist clinic), សណ្ឋាគារមង្គលប៊ិច (Mongkul Beach hotel co ltd), មង្គល អីនអឺណេសសិនណល់ (Mongkul International co ltd និង មង្គល អិនវេសមិន (Mongkul Investment co ltd)។
លោកបានចូលរួមជួយជាតិជាច្រើន តាមរយៈសកម្មភាពមនុស្សរហូតប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុមុនី ត្រាសបង្គាប់ ជាឧកញ៉ា៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ៖