(ភ្នំពេញ)៖ «យុទ្ធនាការសង្គ្រោះមេក្តាមដែលមានពងក្រៅស្នូក» ដំណាក់កាលទី២ បាននិងកំពុងធ្វើឡើងចាប់ពីថ្ងៃទី១-៣១ ខែកក្កដា ឆ្នាំ២០២៣។

សូមចូលរួម «យុទ្ធនាការសង្គ្រោះមេក្តាមដែលមានពងក្រៅស្នូក» ដើម្បីជួយធានាផលស្កុកក្តាមក្នុងប្រទេសយើង! តើអ្នកដឹងទេលែងមេក្តាមមួយក្បាល ស្មើនឹងសង្គោះកូនក្តាមរាប់ម៉ឺនក្បាល?

នៅពេលអ្នកដោះលែងមេក្តាមពងក្រៅ អ្នកបានចូលរួមធានាថាបរិមាណក្តាមនឹងបន្តកើនឡើង។ ចូលរួមជាមួយពួកយើងក្នុងការប្តេជ្ញាដោះលែងមេក្តាម។

នេះជាវិធីជួយផ្សព្វផ្សាយ និងឈ្នះរង្វាន់កាបូកក្រណាត់មួយដ៏ស្រស់ស្អាតមួយ ដោយបំពេញតាមលក្ខខ័ណ្ឌខាងក្រោម៖

១៖ បេក្ខជនត្រូវថតវិដេអូខ្លី (មិនលើសពី១០វិនាទី) តាមខ្លឹមសារណាមួយដូចក្រោម៖

* ខ្ញុំ «ត្រូវគោរពច្បាប់»  ហើយនិយាយថាទេចំពោះមេក្តាមដែលមានពងក្រៅស្នូក
* ខ្ញុំ «ត្រូវលែង» មេក្តាមដែលមានពងក្រៅស្នូក
* ខ្ញុំ «ត្រូវចូលរួមសង្គ្រោះ» មេក្តាមដែលមានពងក្រៅស្នូក
* ខ្ញុំ «ត្រូវធ្វើជាជនគម្រូ»  សង្គ្រោះមេក្តាមដែលមានពងក្រៅស្នូក
* ខ្ញុំ «បានលែង» មេក្តាមដែលមានពងក្រៅស្នូកចំនួន ....ក្បាល
* ខ្ញុំ «មិនចាប់» មេក្តាមដែលមានពងក្រៅស្នូក
* ខ្ញុំ «មិនទិញ» មេក្តាមដែលមានពងក្រៅស្នូក
* ខ្ញុំ «មិនលក់» មេក្តាមដែលមានពងក្រៅស្នូក
* ខ្ញុំ «មិនបរិភោគ» មេក្តាមដែលមានពងក្រៅស្នូក

២៖ ត្រូវ Post វីដេអូលើគណនីហ្វេសប៊ុករបស់អ្នក និង @សហគមន៍តំបន់ឆ្នេរសមុទ្រខ្មែរ Khmer Coastal Communities

៣៖ ត្រូវ Mention មិត្តរបស់អ្នកក្នុង Facebook ឱ្យបានចំនួន ៥នាក់

៤៖ ចុច Like និងចែករំលែក (Share) ផុសនេះលើគណនីហ្វេសប៊ុករបស់អ្នក។

អ្នកឈ្នះរង្វាន់៣០នាក់ដំបូង នឹងប្រកាស នៅថ្ងៃទី១ សីហា ឆ្នាំ២០២៣៕