Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគងជាង ១,៧០០០នាក់ ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត និងអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

02-07-2023 08:35

(សៀមរាប)៖ គណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំពិធីហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ សរុបអ្នកចូលរួម ១៧,២៥១នាក់ ស្រី៩,៩០៧នាក់ និងអបអរសាទរ ខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

មធ្យោបាយមានដូចជា រថយន្តធំ ១៦៣គ្រឿង រថយន្តតូច ៥៥៥គ្រឿង គោយន្ត ២៣គ្រឿង ត្រីចក្រយាន្តយន្ត ២០គ្រឿង ទោចក្រយាន្តយន្ត ២,១៦២គ្រឿង ទោចក្រយាន ៨គ្រឿង រ៉ឺម៉កម៉ូតូ ៤គ្រឿង ធុងបាស ៣៩គ្រឿង មេក្រូ ២០គ្រឿងនិងឆៃយ៉ុំា ១គ្រឿង។

គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀង ទី១៨ គឺជាការចូលរួម ការពារសន្តិភាព និងផ្តល់ឱកាស អភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចំរើនជាបន្តទៀត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គឺដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

សូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងបានចុះឈ្មោះបោះឆ្នោតរួចរាល់ ត្រៀមឯកសារ នឹងអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ អោយបានគ្រប់ៗគ្នា៕