(បារាំង)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិចបានឲ្យដឹងថា ក្រុមប្រដាប់​អាវុធ​ដែលមានគ្នាពីរនាក់ និងបានចាប់ជម្រិតចំណាប់ខ្មាំងនៅវិហារ Normandy ក្នុងទីក្រុង Rouen ភាគខាងត្បូង ប្រទេសបារាំង ត្រូវបាន​ប៉ូលិសបាញ់សម្លាប់ និងអាចារ្យម្នាក់ត្រូវបានស្លាប់។

ក្រសួងមហាផ្ទៃបារាំង​ បានថ្លែងឲ្យដឹងថា ក្រុមប្រដាប់អាវុធត្រូវបានប៉ូលិសបាញ់ស្លាប់ នៅក្នុងប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង ហើយក្នុងនោះមានចំណាប់ខ្មាំងម្នាក់ បានតដៃជាមួយ​ក្រុមចាប់​ជម្រិត ទើបបណ្ដាល​ឲ្យ​ស្លាប់។

ក្រោយពីទទួលបានព័ត៌មាននេះ ប្រធានាធិបតីបារាំង លោក Francois Hollande ក៏បានធ្វើដំណើរទៅកាន់​កន្លែងកើតហេតុដោយផ្ទាល់ផងដែរ ប៉ុន្តែរឿងពិតនៅក្រោយនៃការចាប់ជម្រិតនេះ នៅមិនទាន់ដឹងទេ៕