(កណ្ដាល)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការដង្ហែធ្វើឡើងនៅ៨ឃុំ៦ទីតាំង ដែលមានអ្នកចូលរួមជាង៥ពាន់នាក់។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
បន្ទាប់ពីបានទស្សនានូវទិដ្ឋភាពទាំងស្រុងនូវប្រសាសន៍ដ៏មានសារសំខាន់ប្រកបដោយអត្ថន័យរបស់សម្ដេចតេជោ ហ៊ុន សែនរួចមក លោកបណ្ឌិត គុណ ញឹម បានសំណេះសំណាល និងថ្លែងទៅកាន់សមាជិក សមាជិកាគណបក្សដែលអញ្ជើញចូលរួមទាំងជាង៥ពាន់នាក់ថា ថ្ងៃនេះគឺជាខួបលើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ សូមប្តេជ្ញាចំពោះមុខជនរួមជាតិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថានឹងបន្តប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលធ្វើឲ្យប្រជាជនគ្រប់រូបមានកម្រិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។
លោកបណ្ឌិតបានបន្តទៀតថា ថ្ងៃខួបកំណើតរបស់គណបក្សប្រជាជនកម្ពុជា គឺជាថ្ងៃខួបកំណើតរបស់ប្រជាជនកម្ពុជាទាំងមូល ពីព្រោះថាមានគណបក្សប្រជាជនកម្ពុជាទើបយើងទាំងអស់គ្នាបានរួចផុតពីភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាពពេញលេញ ព្រមទាំងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ដូច្នេះយើងទាំងអស់គ្នា តាំងចិត្តយ៉ាងមុតមាំថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ បន្តដឹកនាំប្រទេស និងគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។
លោកបណ្ឌិត បានលើកឡើងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពូជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យមានការឯកភាពជាតិ សន្តិភាពពេញលេញ និងការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅតាមមូលដ្ឋានទាំងអស់ ដូច្នេះយើងជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាការពារសន្តិភាពឲ្យបាន មិនឲ្យក្រុមអគតិមួយចំនួនតូចមកបំផ្លាញបានឡើយ។
មុនពេលដឹកនាំក្បួនដង្ហែក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោកបណ្ឌិត បានផ្ដាំផ្ញើឲ្យសមាជិក និងប្រជាពលក្នុងកៀនស្វាយទាំងអស់ សូមថែទាំងសុខភាពឲ្យល្អ និងបានអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ដែលបានមើលឃើញច្បាស់នូវសកម្មភាពសមិទ្ធផល និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា៕
http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-16-17.JPG http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-17-18.JPG http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-19-19.JPG
http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-23-21.JPG http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-25-22.JPG http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-26-23.JPG
http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-29-25.JPG http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-31-26.JPG http://image.freshnewsasia.com/2021/id-022/fn-2023-07-01-21-11-33-27.JPG