(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩៨,៩៦៤នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៧,៣២៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,១៨២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៣៦៣នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,៩៤៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៩,១៥៤នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧០៦,៦៣៥នាក់, ដូសទី៤ចំនួន ៥,២៩០,២៦៨នាក់, ដូសទី៥ចំនួន ១,៩៤៤,៦៣៥នាក់ និងដូសទី៦ចំនួន ៤៧៣,៩២២នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕