(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត សឹង សំណាង និងភរិយា បានអញ្ជើញបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា មកពីឃុំទាំង៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃដំបូងនេះ
បន្ទាប់ពីបានស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជនរួចមក លោកបណ្ឌិត សឹង សំណាង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣
ខាងមុខនេះកុំបីខានពីព្រោះសន្លឹកឆ្នោតរបស់បងប្អូនជាសម្លេងគាំទ្រគណបក្សប្រជាជនជាបក្សដែលផ្តល់សិទ្ធិសេរីភាព ជាបក្សនាំមកនូវសន្តិភាព និងភាពចម្រុងចម្រើនក្នុងសង្គមខ្មែរ ។
ក្បួនដង្ហែយុទ្ធនាការនាថ្ងៃដំបូងបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ៕