Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អឺរ៉ុប ផ្តល់ថវិកាជំនួយបន្ថែម ២.៩លានអឺរ៉ូទៀត សម្រាប់​សាលាក្ដី​ខ្មែរក្រហម ឆ្នាំ២០១៦

26-07-2016 16:51

(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយថវិកា២.៩លានអឺរ៉ូបន្ថែមទៀត ដល់សាលាក្តីខ្មែរក្រហម ដែលជាជំនួយថវិកាបន្ថែមចុងក្រោយ សម្រាប់ឆ្នាំ២០១៦នេះ។ នេះបើតាម​សេចក្តីប្រកាសរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

ថវិកាទាំងនេះនឹងបែងចែកជាពីរផ្នែកទៀត មួយផ្នែកផ្ដល់ឱ្យភាគីអន្តរជាតិ ចំនួន១.៥លានអឺរ៉ូ និងមួយផ្នែកទៀតផ្ដល់ទៅឱ្យភាគីជាតិនៃអ.វ.ត.ក ចំនួន១.៤លានអឺរ៉ូ។ កាលពីឆ្នាំ២០១៥ សហភាពអឺរ៉ុបបានសន្យាថានឹងផ្ដល់ជំនួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចំនួន៨.៩លានអឺរ៉ូ សម្រាប់ការងារពេញ១ឆ្នាំ ក្នុងឆ្នាំ២០១៦៕