(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស បានអញ្ជើញជាអធិបតី និងដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅតាមគ្រប់ឃុំទាំង១១ ទូទាំងស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងឱកាសនេះពិធីនេះ មានការទស្សនាការផ្សាយបន្តផ្ទាល់សុន្ទកថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការបង្ហោះប៉ោងប៉ោង ពិធីសូត្រមន្តប្រោះព្រំសូមសេចក្តីសុខចំរើន និងជ័យជម្នះដល់ក្បួនទាំង១១ឃុំ។
លោកបណ្ឌិតសភាចារ្យ បានអញ្ជើញវាយស្គរជ័យ ប្រកាសបើកការហែក្បួនយុទ្ធនាការយុទ្ធនាការឃោសនាបោះឆ្នោត ព្រមទាំងអញ្ជើញដឹកនាំដង្ហែក្បួនឃោសនាបោះឆ្នោតនៅតាមទីតាំងនៃឃុំគោលដៅ ដែលមានអ្នកចូលរួមប្រមាណ៤០០០នាក់ ដោយទទួលបានការស្វាគមន៏យ៉ាងកក់ក្តៅពីសមាជិក សមាជិកាគណបក្សប្រជាជនទូទាំងស្រុក៕