(រតនគិរី)៖ លោក វ៉ាន់ សោភា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី និងប្រធានក្រុមការចុះជួយមូលដ្ឋានស្រុកវ៉ឺនសៃ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកវ៉ើនសៃ លោក ហេង សាវឿន ប្រធានគណបក្សស្រុកវ៉ើនសៃ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាចំនួន ៣,៧៧៥នាក់ ក្នុងមូលដ្ឋានឃុំទាំង៩ រួមមាន ឃុំវ៉ើនសៃ ឃុំហាត់ប៉ក់ ឃុំកោះពាក្យ ឃុំកាចូន ឃុំភ្នំកុក ឃុំប៉ុង ឃុំប៉ាក់កាឡាន់ ឃុំកុកឡាក់ និងឃុំកោះប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី។
មធ្យោបាយរថយន្តចំនួន៩៧គ្រឿង ម៉ូតូចំនួន ១,៨៩៦គ្រឿង គោយន្ត១២គ្រឿង និងកាឡេថងចំនួន៧គ្រឿង។
នៅក្នុងឱកាសនោះ លោក វ៉ាន់ សោភា បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ចូលរួមកៀរគរបងប្អូនសាច់ញាតិឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនដែលមានលេខរៀងទី១៨ ដើម្បីបន្តបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕