(កំពង់ចាម)៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកបាធាយ ខេត្តកំពង់ចាម បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ ដោយមានការអញ្ជើញចូលរួមពីលោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ជនបង្គោលយុវជនគណបក្សចុះជួយស្រុកបាធាយ ក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ ក្រុមការងារជន បង្គោលយុវជន និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកបាធាយ ខេត្តកំពង់ចាម សរុបចំនួន ៦,១០០នាក់។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ៕