(បារាំង)៖ នៅមុននេះបន្តិចមានការចាប់ជម្រិតមួយ បានកើតឡើងនៅក្នុងព្រះវិហារនៃទីក្រុង Rouen ភាគខាងត្បូង ប្រទេសបារាំង ខណៈអាជ្ញាធរអះអាងថាមនុស្សចំនួន ៦នាក់កំពុងស្ថិតនៅជាចំណាប់ខ្មាំង។ នេះបើតាមការចេញ ផ្សាយព័ត៌មានទាន់ហេតុការណ៍ដោយ BBC នារសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។
ប៉ូលិសបារាំងបានបន្ថែមទៀតថា នៅក្នុងព្រះវិហារនោះមានដូនជីពីររូប និង មនុស្សមួយចំនួនទៀត តែមិនទាន់ដឹងពី អត្តសញ្ញាណ ហើយនិងគោលដៅនៃការចាប់ជម្រិតនេះនៅឡើយទេ។ ព័ត៌មានលម្អិតនឹងមានការចេញផ្សាយនាពេល បន្តិចទៀត៕