(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍ទី២ នៃវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានជំនាន់ទី៥ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ារ យ៉ារិទ្ធ ប្រធាន FTC បានបង្ហាញអំពីព្រឹត្តិការណ៍ដែលតម្លៃវាស្មើនឹងដំណឹងចំនួន១០ចំណុច។
នៅក្នុងវគ្គសិក្សាអំពី «របៀបសរសេរព័ត៌មានដំណឹង និងបទយកការណ៍សម្រាប់ទូរទស្សន៍ និងវិទ្យុ» នេះ លោក ម៉ារ យ៉ារិទ្ធ បានពន្យល់ថា ព្រឹត្តិការណ៍ គឺជាហេតុការណ៍ដែលកើតឡើងគ្រប់វិនាទី, ព្រឹត្តិការណ៍ខ្លះមានតម្លៃស្មើនឹងព័ត៌មានត្រូវសរសេរ, ព្រឹត្តិការណ៍ខ្លះតម្លៃមិនស្មើនឹងព័ត៌មានត្រូវសរសេរនោះទេ។
ព្រឹត្តិការណ៍ដែលតម្លៃវាស្មើនឹងដំណឹង គេត្រូវពិនិត្យដូចជា៖
*ទី១៖ TIMELINESS៖ ភាពទាន់ពេលវេលា
*ទី២៖ UNUSUALNESS៖ ភាពខុសប្រក្រតី
*ទី៣៖ IMPORTANCE៖ សារៈសំខាន់
*ទី៤៖ Impact៖ ភាពប៉ះទង្គិច
*ទី៥៖ CONFLICT៖ ទំនាស់
*ទី៦៖ CONSEQUENCE : ផលវិបាក
*ទី៧៖ Prominence: ភាពឆ្នើម
*ទី៨៖ Celebrity: ភាពល្បីល្បាញ
*ទី៩៖ PROXIMITY៖ ភាពប្រហាក់ប្រហែល
*ទី១០៖ PREVAILENCE OR CURRENCY៖ បច្ចុប្បន្នភាព។
គួរជម្រាបជូនថា លោក ម៉ារ យ៉ារិទ្ធ គឺជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) និងជាគ្រូបង្គោល នៅក្នុងការសរសេរបង្ហាត់បង្រៀនផ្នែកសរសេរព័ត៌មានផ្ទាល់ផងដែរ។ បច្ចុប្បន្ន FTC មានការបណ្ដុះបណ្ដាលជំនាញចំនួន២គឺ ជំនាញសរសេរព័ត៌មាន ដោយលោក ម៉ារ យ៉ារិទ្ធ និងជំនាញថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន គឺបង្រៀនដោយលោក ហេង ស៊ីនិត្យ ដែលសុទ្ធសឹងតែជាគ្រូជំនាញ និងមានបទពិសោធន៍ក្នុងការបំពេញការងារទាំងស្ថាបនជាតិ និងអន្តរជាតិជាង៣០ឆ្នាំមកហើយ៕