(ភ្នំពេញ)៖ លោក សូ ណារ៉ូ បានចាកចេញពីកម្ពុជាតាំងពីឆ្នាំ២០១២ ទៅនៅសហរដ្ឋអាមេរិក ដោយលោកបានគាំទ្រនយោបាយក្រុមប្រឆាំង ហើយរិះគន់រាជរដ្ឋាភិបាល អស់រយៈពេល១១ឆ្នាំ។ ពេលនេះលោកបានសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ហើយចូលរួមបម្រើជាតិជាមួយរាជរដ្ឋាភិបាល។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យ លោក សូ ណារ៉ូ ផ្លាស់ប្តូរជំហរ?
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លើប្រធានបទ «ការផ្លាស់ប្តូរជំហរនយោបាយរបស់ លោកបណ្ឌិត សូ ណារ៉ូ»។ កិច្ចពិភាក្សា នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕