(កណ្ដាល)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ បានដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ដើម្បីស្វែងរកសម្លេងឆ្នោតក្នុងសង្កាត់កោះអន្លង់ចិន ដោយមានសមាជិកគណបក្សចូលរួម ប្រមាណជាង១,០០០នាក់។

បន្តាប់ពីបានស្តាប់សារដ៏មានអត្ថន័យ នឹងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក, លោក នុត ពុធដារ៉ា បានដឹកនាំហែក្បួន និងបានធ្វើការឃោសនាអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាត្រៀមខ្លួន និងត្រៀមឯកសារ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

សមាជិក សមាជិកាទាំងអស់ ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕