(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងសារមួយ ប្រាប់ទៅក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook ថា មិនខ្វល់ក្រុមហ៊ុនធំប៉ុណ្ណា បើរំលោភអធិបតេយ្យភាព មានគោលបំណងផ្ដួលរំលំ បំផ្លាញសន្តិភាពនៅកម្ពុជា យើងមានសិទ្ធិចាកចេញទាំងអស់គ្នាបើចាំបាច់។

ក្រោយប្រកាសឈប់ប្រើ Facebook អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា «មិនខ្វល់ថាអ្នកជាអ្នកណា ក្រុមហ៊ុន ធំប៉ុណ្ណា បើរំលោភអធិបតេយ្យភាព មានគោលបំណងផ្ដួលរំលំបំផ្លាញសន្តិភាព យើងមានសិទ្ធិចាកចេញទាំងអស់គ្នាបើចាំបាច់។ ព្រោះបើបាត់បង់សន្តិភាព កុំថារកលុយ ឬលេង facebook តែជីវិតក៏មិនសល់ដែរ»

លោកបន្តថា យុវជនជំនាន់ក្រោយបាន៖

* ប្ដេជ្ញាបូជាការពារសន្តិភាព ដែលសម្ដេចតេជោដឹកនាំឥស្សរជន លោកបូជាសាច់ស្រស់ឈាមស្រស់ សង្គ្រោះអាយុជីវិតប្រជាជន។ ការពារសន្តិភាពគឺការពារជីវិតខ្លួនឯង។
* ប្ដេជ្ញាបូជាការពារ សម្ដេចតេជោ ព្រោះលោកការសន្តិភាពបាន។
* ប្ដេជ្ញាបូជាការពារបេក្ខភាព បន្តវេនលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីការពារសន្តិភាព៕