Huawei លក់ស្មាតហ្វូនកើនឡើង ២៥ភាគរយ ក្នុងរយៈពេល ៦ខែឆ្នាំនេះ
26-07-2016 15:13
(ចិន)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៣ នៅក្នុងពិភពលោក Huawei Technologies Co Ltd បានប្រកាសឲ្យដឹងថា នៅពាក់កណ្ដាល ឆ្នាំ២០១៦នេះ មានស្មាតហ្វូន៦០,៥លានគ្រឿង ត្រូវបានលក់នៅជុំវិញពិភពលោក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនដែលឈរនៅលំដាប់កំពូល បន្ទាប់ពី Samsung និងApple មួយនេះ រកចំណូលបាន ១១,៦ពាន់លានដុល្លារអាមេរិក នៅពាក់កណ្ដាលឆ្នាំ២០១៦ ដោយបានកើនឡើង ៤១ភាគរយ ក្នុងនោះចំណូល ច្រើនបំផុតបានមកពីការលក់ស្មាតហ្វូន ដោយកើនឡើង ២៥ភាគរយ។
ទីផ្សារស្មាតហ្វូនរបស់ Huawei នៅពេលនេះ បានកំពុងតែរីកលូតលាស់ ជាពិសេសគឺនៅតំបន់អឺរ៉ុប, អាហ្វ្រិកខាងជើង, អាស៊ីកណ្ដាល និងអាមេរិកឡាទីន៕