(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីរបៀបទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយម។
ក្រសួងបញ្ជាក់ថា ស្របតាមអនុសាសន៍ដ៏របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អំពីការទាញយកកម្មវិធីទំនាក់ទំនងសង្គម ដែលពេញនិយមដូចជា កម្មវិធី Telegram , WhatsApp , Line និង Viber ជាមធ្យោបាយក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ដោយនៅពេលដែលមានប្រព័ន្ធទំនាក់ទំនងសង្គមណាមួយ មានភាពរអាក់រអួល យើងអាចមានប្រព័ន្ធទំនាក់ទំនងផ្សេងទៀតជំនួសបាន។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានជម្រាបជូនសាធារណជនទាំងអស់អំពីការទាញយកកម្មវិធីទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមទាំងនេះ មកប្រើប្រាស់ដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ App Store សម្រាប់អ្នកប្រើប្រាស់ iPhone និង Play Store សម្រាប់ Android តាមការណែនាំ ដូចខាងក្រោម៖

1. កម្មវិធី Telegram: បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Telegram រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/telegram

2. កម្មវិធី WhatsApp: បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ WhatsApp រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/whatsapp

3. កម្មវិធី Line: បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Line រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/line

4. កម្មវិធី Viber: បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Viber រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/viber

5. កម្មវិធី TikTok: បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ TikTok រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/tiktok