(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រជាក្រុមការងារចុះមូលដ្ឋានក្រុងស្ទឹងសែន បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រមាណជាង៧០០នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានឡូវគឹមសេង។
លោក ងួន រតនៈ បានថ្លែងអំណរគុណ និងកោតសរសើរលោកគ្រូ អ្នកគ្រូ ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានការបង្រៀន និងរៀនរបស់សិស្សទទួលបានគុណភាពជាបន្តបន្ទាប់ រួមចំណែកបង្កើនធនធានមនុស្ស អភិវឌ្ឍន៍ប្រទេសជាតិ។
លោកបានលើកឡើងត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង កសាងធនធានមនុស្សប្រកបដោយចំណេះដឹង និងគុណធម៌ ជាពិសេសយុវជន គឺជាអ្នកបន្តវេនជំនាន់ក្រោយ ចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យមានការរីកចម្រើន។
លោក ងួន រតនៈ បានអំពាវនាវសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងលោកគ្រូអ្នកគ្រូទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនគណបក្សគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានលេខរៀងទី១៨៕