(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការប្រតិបត្តិការដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំក្រុមការងារ ចុះអនុវត្តបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុង ភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោក ហាក់ ឡេង បានឲ្យដឹងថា តំបន់ការពារគំរបព្រៃឈើ២០០២ ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយដីតំបន់នេះស្ថិតក្រមការគ្រប់គ្រងដោយក្រសួងកសិកម្ម។ លោកថា ប្រភេទព្រៃស្មាច់  ត្រូវបានជនខិលខូច លួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិដីព្រៃស្មាច់នេះ ត្រូវជនខិលខូចបំផ្លាញអស់ជាងទំហំ ៦២ហិចតា និងធ្វើកាយជាទំនប់ ប្រឡាយដោយប្រើដៃជាឧបករណ៍ ហើយការប្រើប្រាស់នៅពេលយប់ដោយប្រើកម្មករ មកពីក្រៅខេត្ត ដើម្បីដាំដូង និងបានដាំកូនដូងថ្មីៗ មានចំនួន១៦០០ដើម ព្រមទាំងសង់រោងចាំដី១ ពីឈើប្រកស័ង្កសី ជញ្ជាំងសង្កសី និងមានបង្គោលរបងបន្លាលួសព័ទ្ធមួយចំនួន  ត្រូវបានក្រុមការងារគណៈកម្មការ ប្រតិបត្តិការបង្ក្រាបធនធានធម្មជាតិខេត្តកោះកុង ចុះទៅបង្ក្រាបបទល្មើស ដែលបំផ្លាញព្រៃការពារព្រៃស្មាច់។

អភិបាលរងខេត្ត បានបន្ថែមថា ជាលទ្ធផលក្រុមការងារបានដកកូនដូងចំនួន ៣៤៥ដើម រុះរើរោងអនាធិតេយ្យសង់រោងចាំដីបានមួយចំនួន និងដកហូត បន្លាលួស៣ដុំធំ ចំណែកអ្នកដែលបានបំផ្លាញព្រៃឈើនេះ ក្រុមការងារបានស្រាវជ្រាវស្គាល់ប្រភពរួចរាល់ និងបន្តអនុវត្តន៏តាមវិធានការណ៍ច្បាប់។

ក្នុងព្រឹត្តការនេះ លោកសូមអំពាវរនាវដល់ជនខិលខូចមួយចំនួន ឈប់់ចូលកាប់ទន្ទ្រានដីព្រៃជាសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិបន្តទៀត បើកាលណាបងប្អូនចូលកាប់ទន្ទ្រានដីជារបស់រដ្ឋនៅពេលគេអនុវត្តន៍ច្បាប់ខ្លួន បានវានាំឲ្យគ្រួសារមានវិប្បដិសេរីក្នុងគ្រួសារ ហើយបងប្អូនដែលត្រូវឃាត់បានត្រូវប្រឈមមុខច្បាប់។ ដូច្នេះសូមបងប្អូនកុំជឿតាមការញុះញង់ជឿលើជនអគតិមួយចំនួនដែលឃោសនាឲ្យបងប្អូនប្រឈមមុខច្បាប់តែប៉ុណ្ណោះ៕