រយៈពេល៤ថ្ងៃ ក្រុមការងារ ACU ចុះពិនិត្យមណ្ឌលត្រៀមប្រឡងបាក់ឌុប បាន៦៩មណ្ឌលនៅ១២ខេត្ត
26-07-2016 14:45
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ (ចាប់ពីថ្ងៃទី២០-២៣ ខែកក្កដា ឆ្នាំ២០១៦) ក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU រួមសហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលត្រៀមប្រឡងបាក់ឌុបបាន៦៩ មណ្ឌល នៃខេត្តទាំង១២ នៅទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់ ACU បានបញ្ជាក់ទៀតថា ក្រុមការងារ ACU បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃមណ្ឌលប្រឡង ចំនួន៦៩ នៃខេត្តទាំង១២ ក្នុងនោះមានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន ព្រៃវែង តាកែវ និងខេត្តកណ្តាល។
ការចុះត្រួតពិនិត្យរបស់ក្រុមការងារ ACU គឺដើម្បីត្រៀមពង្រាយកម្លាំងសង្កេតការណ៍ របស់រអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦៕