(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញ Telegram បានបង្ហាញគណនី TikTok ជាច្រើន ដែលប្រើឈ្មោះសម្តេចតេជោ សុទ្ធតែក្លែងក្លាយទាំងអស់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ Tiktok ផ្លូវការរបស់សម្ដេច ដោយបងប្អូន គ្រាន់តែ Scan QR Code ឬ ចុចលីង https://www.tiktok.com/@hunsenofcambodia ។
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ និងស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីសម្តេចលុបចោល Facebook ក៏ពិតមែនប៉ុន្តែសម្តេចនៅតែរក្សាបានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជា Telegram, TikTok ជាដើម៕