(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករនៅខេត្តពោធិ៍សាត់៖
* សម្តេចតេជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងថា បើសម្តេចអាចឈានទៅបិទហ្វេសប៊ុក គឺពួកគេនឹងអស់មធ្យោបាយទាក់ទងនឹងពលរដ្ឋក្នុងស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចនឹងបិទហ្វេសប៊ុក បើក្រុមប្រឆាំងឌឺដងរឿងសម្តេចបិទផេកហ្វេសប៊ុកចោល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិសោធនកម្មច្បាប់បោះឆ្នោត មិនមែនជាការកាត់សិទ្ធរបស់ប្រជាពលរដ្ឋ តែដើម្បីធានាដល់ស្ថេរភាព សណ្តាប់ធ្នាប់សង្គម។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាញយកកម្មវិធីផ្សេងៗដើម្បីទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបាបិទចោល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខេត្តពោធិ៍សាត់ មានអត្រាលេខ១ ក្នុងការគាំទ្រលើបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បារម្ភរឿងប្រើគ្រឿងយន្តក្នុងវិស័យកសិកម្ម ធ្វើឱ្យថយចុះការចិញ្ចឹមគោក្របី ខ្វះខាតជីដាក់ស្រែ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាកសិកម្មក្នុងទំហំសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារតែចំណែកនៃឧស្សាហកម្ម និងសេវាមានការកើនឡើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រឹងប្រែងជំរុញទាំងផ្នែករឹង និងទន់ ដើម្បីលើកកម្ពស់ឧស្សាហកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីទូតនៅតាមបណ្តាញប្រទេសនានាត្រូវធ្វើកិច្ចការពាណិជ្ជកម្ម។ នៅពេលមានការពង្រឹងផ្នែកពាណិជ្ជកម្ម នោះទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏កាន់តែរឹងមាំ។
* សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងអំពាវនាវឱ្យរួមគ្នាថែរក្សាសុខសន្តិភាព មិនត្រូវឱ្យពួកប្រតិកិរិយាបំផ្លាញនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសុខសន្តិភាព កុំនិយាយដល់រឿងអភិវឌ្ឍន៍ និយាយរឿតស្លាប់ និងរឿងរបួសឱ្យហើយទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់បានតាមរោងចក្រនីមួយៗក្លាយជាសហគមន៍សុខសាន្ត។
* សម្តេចតេជោ ហ៊ុន សែន សរសើរលោក កែវ រតនៈ ចំពោះការចុះតាមរោងចក្រ ហើយពន្លត់បាននូវវិវាទនានានៅតាមរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវកម្មករ កម្មការិនី រួមគ្នាទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងជំងឺកូវីដ១៩ នៅតាមរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកទ្រឹស្តីរបស់លោក លេនីន ថា បើគ្មានវណ្ណៈនាយទុន ក៏គ្មានកម្មករនោះដែរ។ តែអនុវត្តន៍ខុសនាំគ្នាលុបបំបាត់នាយទុន និងវិស័យឯកជុន។
* សម្តេចតេជោ ហ៊ុន សែន ពេលកូវីដ១៩ ឆ្នាំ២០២១ និង២០២២ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មិនបានដំឡើងប្របៀវត្សរ៍នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានឡើងថា នៅពេលមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធមិនបានដំឡើង តែប្រាក់ខែអប្បបរមារបស់កម្មករ និយោជិត ត្រូវដំឡើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុណ្យធំៗពីរ គឺបុណ្យឯករាជ្យខួប៧០ឆ្នាំ និងព្រះរាជពិធីបុណ្យអុំទូក នឹងត្រូវរៀបចំនៅរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានមេក្រុមប្រឆាំងកំពុងចែចូវ ចង់បានការព្រះរាជទានទោស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពរាប់ពាន់នាក់ កំពុងពង្រាយតាមព្រំដែនកម្ពុជា-វៀតណាម ត្រៀមបាញ់ដ្រូន ហោះចូលដីខ្មែរ។ សម្តេចតេជោ បានថ្លែងថា មិនថាដ្រូនរបស់នរណាទេ គឺត្រូវតែបាញ់ទម្លាក់ ឱ្យតែហោះចូលដីខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវថៅកែរោងចក្រ ទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ។
* សម្តេចតេជោ ហ៊ុន សែន ព្រមានទៅហ្វេសប៊ុកថា ជាន់កសម្តេច ប្រយ័ត្នលានអណ្តាតខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅហ្វេសប៊ុកថា មានបានមើលក្រុមប្រឆាំងប្រមាថសម្តេច ប្រពន្ធ និងកូនសម្តេចដែរទេ?
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេស មកនិយាយហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើលើសម្តេច។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីនៅខាងពេលមុខសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ សម្តេចនៅតែកាន់កាប់កិច្ចការនយោបាយប្រទេស ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងខិតខំធ្វើយ៉ាងណាឲ្យលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសល្អជាងសម្តេចទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងករណីលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី បើមិនសួរអំពីកិច្ចការសម្តេច នោះសម្តេចនឹងឆ្លើយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលូកលាន់កិច្ចការនាយករដ្ឋមន្រ្តីថ្មីនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៩៖២១នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕