(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.២លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៨ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦រយនាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៣៖
* វៀតណាម ឆ្លងចំនួន ១១,៦២០,៤៨២ (ស្លាប់ ៤៣,២០៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៨១១,៩៨៩នាក់ (ស្លាប់ ១៦១,៨៧១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,១១៤,៧១៧នាក់ (ស្លាប់ ៣៧,១២៧នាក់)
* ថៃ ឆ្លងចំនួន ៤,៧៥១,៥៦៣នាក់ (ស្លាប់ ៣៤,៣២៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,១៦៤,៣៦០នាក់ (ស្លាប់ ៦៦,៤៨៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,៤៨១,៤០៤នាក់ (ស្លាប់ ១,៧២៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៩,៧៤០នាក់ (ស្លាប់ ១៩,៤៩៤នាក់)
* ព្រុយណេ ឆ្លងចំនួន ៣០៨,៧៧៧នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៨,៤៦៥នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៨៩៩នាក់ (ស្លាប់ ៣,០៥៦នាក់)៕