(សៀមរាប)៖ ឧត្តមសេនីយ៍ទោ តេង ចន្ទ័ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំសំណេះសំណាល និងចែកសំលៀកបំពាក់ ជូនកម្លាំងប្រជាការពារទាំង១០ភូមិ ចំណុះសង្កាត់ទឹកវិល ដែលមានកម្លាំងប្រជាការពារចូលរួមសរុបចំនួន១២១នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានឧបត្ថមនូវថវិកាជូនកម្លាំងប្រជាការពារ ក្នុងមួយភូមិចំនួន ១២០០០០រៀល៕